សាហាវណាស់ !! ស្តេចពស់ថ្លាន់ និងស្តេចពស់វែក ប្រយុទ្ធគ្នាយ៉ាងសាហាវ គ្មានអ្នកណាព្រមចុះចាញ់ មួយសន្ទុះធំក្រោយមកស្រាប់តែ…..


ប្រទេសរ៉ូស្សុី ៖ កាលពីថ្ងៃទី ១ កុម្ភៈ អ្នកស្រុកដែលរស់នៅក្បែរតំបន់ភ្នំមួយនៅក្នុងប្រទេសរ៉ូស្សីុ​បានប្រទះឃើញពស់ពីរក្បាលបានងាប់ នៅលើផ្លូវតូចមួយនៅក្នុងព្រៃ បង្ករកាភ្ញាក់ផ្អើលដល់អ្នកភូមិដែលនៅក្បែរតំបន់នោះ​។

ពស់ទាំងពីរក្បាលនេះសុទ្ធតែមានមាឌធំៗ ពស់មួយត្រូវគេស្គាល់ថាជាពស់វែករនាមដែលវាជាពស់មានពិសពុលយ៉ាង ខ្លាំង ពស់មួយទៀតគឺជាពស់ថ្លាន់ដែលវាគ្មានពិសទេ ប៉ុន្តែវាមានកម្លាំងខ្លាំងអាចសំលាប់អ្វីមួយបានដោយការរួប មិនថាសត្វអ្វីក៏ដោយអោយតែវារួបនឹងត្រូវខ្ទិចឆ្អឺងស្លាប់។


តាមការសន្និដ្ឋានបានអោយដឹងថា ពស់ថ្លាន់ទំនងជាចង់ស៊ីពស់វែករនាមជាអាហារហើយ វាបានធ្វើការវាយប្រហាទៅលើពស់វែករនាមមុន ដោយការរួប ប៉ុន្តែពស់វែករនាមជាពស់មួយពិស វាមិននៅស្ងៀមរង់ចាំសេចក្ដីស្លាប់ឡើយវាក៏បានខាំ ពស់ថ្លាន់យ៉ាងជាប់ដើម្បីប្រើពិសវាដើម្បីសំលាប់ពស់ថ្លាន់ ។

ពស់ទាំងពីរសុទ្ធតែខ្លាំងដូចគ្នា ពស់វែករនាមខាំមិនលែង ពស់ថ្លាន់រួបមិនលែង ពស់ទាំងពីរក៏បានស្លាប់ទាំងពីរ ក្នុងរូបរាងបែបនេះ។


ប្រភព៖ Khempire

បញ្ញាក់៖ ស្លាបប៉ាកកាជីវិតមិនមែនជាអ្នកផលិតអត្តបទនេះទេ ការចែករំលែកគឺគ្រាន់តែសម្រាប់ផ្តល់ចំណេះដឹង និងព៌ត៌ផ្សេងៗសម្រាប់ជាប្រយោជន៍ដល់សង្គម និងមនុស្សជាតិតែប៉ុណ្ណោះ។ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *