ជំងឺមហារីក ៧ប្រភេទ​ដែល​ភាគច្រើនកើត​ចំពោះមនុស្សស្រី

បន្ទាប់ពី​ជំងឺ​បេះដូង ជំងឺ​មហារីក​ជាជំងឺទី ២ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្រីអាច​ស្លាប់​បាន ​នៅមាន​ជំងឺ​មហារីក ៦-៧ ប្រភេទ​ផ្សេង​ទៀត​ដែល​ស្ត្រីនៅ​ជំុវិញ​ពិភព​លោក​ត្រូវ​ជួបប្រទេះ ហើយ​​ក្នុងនោះ​ជំងឺ​មហារីក​សុដន់​ជា​ជំងឺ​គ្រោះថ្នាក់​ជាង​គេបំផុត។ ជំងឺមហារីក​សួត​កើត​ចំពោះ​ស្ត្រីជាង ១០ ០០០នាក់​ជារៀង​រាល់ឆ្នាំ។ ស្ត្រីអាស៊ី និង​ប៉ាស៊ីហ្វិច​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ស្បូន ហើយ​ប្រភេទ​ជំងឺនេះ​ បានឆក់​យក​ជីវិតស្ត្រី​ច្រើន​ជាង ២០០០នាក់​ក្នុង ១ឆ្នាំៗ។ ដោយ​សារតែ ​ជំងឺ​មហារីក​ជាជំងឺ​​សម្លាប់​មនុស្សអស់​ជាច្រើន ទើប​អ្នក​ជំនាញ​ស្វែងរក​វិធី​ព្យាបាល និង​ឱសថ​​ដែល​អាច​ជួយ​ការពារ​ពីជំងឺ​នេះឡើង។…

Continue Reading →

៧ វិធីជួយ​ព្យាបាល​មុនលើ​ច្រមុះ មាន​ប្រសិទ្ធភាព​បំផុត

ការកើតមុន ​ជាបញ្ហា​ដ៏គួរឱ្យ​រំខាន​បំផុត ជា​ពិសេស​ចំពោះ​ក្មេងវ័យ​ជំទង់ៗ។ មូលហេតុ​ពិតប្រាកដ​នៅពី​ក្រោយ​បញ្ហានេះ​ ដោយសារ​បំលាស់​ប្តូរ​អ័រម៉ូន។ ការកើត​មុន​លើច្រមុះ​ជាបញ្ហា​ធំជាង​គេ បើប្រៀប​ធៀបនឹង​ការ​កើតមុន​លើថ្ពាល់ ឬចង្ការ ព្រោះវា​មានការ​ឈឺចាប់​ខ្លាំង។ ដូច្នេះ អ្នកអាច​ស្វែង​រកវិធី​ព្យាបាល​បែប​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​សម្រស់​របស់​អ្នក។ ជាទូទៅ បញ្ហា​កើតមុន​លើ​ច្រមុះត្រូវ​ចំណាយ​ពេល​វេលា​យូរ​ដើម្បី​ព្យាបាល។ មុននឹង​អ្នក​សាក​ល្បង​ប្រើ​វិធីផ្សេងៗ ​ដើម្បី​ព្យាបាល​បញ្ហា​កើតមុន​លើច្រមុះ អ្នកត្រូវ​រក​មូលហេតុ​របស់វា​ឱ្យ​ឃើញ​ជាមុន​សិន។ បំលាស់ប្តូរ​អ័រម៉ូន​ជាមូល​ហេតុ​ចម្បង ស្រប​ពេល​ដែល​មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដូចជា ជាតិ​ពុល​ពីបរិស្ថាន,…

Continue Reading →

ហេតុអ្វីបាន​ជាមនុស្សស្រី​ត្រូវ​ការគេង​ច្រើន​ជាងបុរស?

បើយោង​តាមការ​សិក្សាថ្មី​មួយ ដែល​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​សកល​វិទ្យាល័យ Duke បាន​រក​ឃើញ​ថា ស្រ្តីត្រូវ​ការ​គេងច្រើន​ជាង​បុរស​បីរដង។ អ្នក​ស្រាវជ្រាវ​ដែល​មកពី​សកល​វិទ្យាល័យ Duke បាន​បង្ហាញថា ស្រ្តី​អាច​ជួប​ប្រទះ​ផលវិបាក​ច្រើន​ជាង​បុរស ដូចជា​បញ្ហា​ផ្លូវចិត្ត និង​រាងកាយ​ពីការ​សម្រាក​មិន​បាន​គ្រប់គ្រាន់។ ស្រ្តីភាគ​ច្រើន​តែងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃជំងឺ​បេះដូង ជំងឺ​បាក់​ទឹកចិត្ត រួមទាំង​បញ្ហា​ផ្លូវចិត្ត។ ការ​សិក្សា​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​ព្យាបាល​ចិត្ត​វិទ្យា និង​លោក Michael Breu អ្នក​ជំនាញ​ផ្នែក​គេងបាន​ប៉ាន់​ប្រមាណ​ថា ស្រ្តីត្រូវ​ការគេង​ច្រើន​ដើម្បី​សង​ទៅនឹង​ការមិន​បាន​សម្រាក​គ្រប់គ្រាន់។…

Continue Reading →

អនុវត្ត​មួយ​ថ្ងៃ១០នាទី ជួយ​ឱ្យ​អ្នកមើល​ទៅក្មេង​ជាង​វ័យ១៥ឆ្នាំ

នៅពេល​ដែលវ័យ​របស់​អ្នកកាន់​តែចាស់ ផ្ទៃមុខ​នឹង​កាន់តែ​ជ្រីវជ្រួញ។ ប៉ុន្តែ​មាន​ដំណោះ​ស្រាយ​អាច​ជួយ​ឱ្យអ្នក​មិនងាយ​ចាស់ ​ដោយ​មិន​ចាំបាច់​ត្រូវ​វះកាត់ គឺគ្រាន់​តែ​អនុវត្ត​លំហាត់​ប្រាណ​​ផ្ទៃមុខ​ប៉ុណ្ណោះ។ អ្នកត្រូវ​ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន ៤ដង​ក្នុង ១ថ្ងៃ។ លំហាត់​ប្រាណ​ថ្ងៃដំបូង អ្នកត្រូវ​ចំណាយ​ពេល ៥នាទី ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​កាន់តែ​មាន​ទំនុក​ចិត្ត អ្នកត្រូវ​ចំណាយ​ពេល​ត្រឹម​តែ ២នាទី។ លំហាត់​ប្រាណ ៥នាទី​ប្រចាំថ្ងៃ​នឹងធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមាន​ការ​ផ្លាស់ប្តូរ។ មុនពេល​អ្នកចាប់ផ្តើម អ្នកត្រូវ​អង្គុយចុះ ហើយ​ដក​ដង្ហើម​វែងៗ នឹង​ធ្វើឱ្យ​សម្ពាធ​ចេញ​ពីសាច់ដុំ​រាងកាយ​របស់អ្នក។…

Continue Reading →

លាប​ប្រទាលកន្ទុយ​ក្រពើ​នៅលើ​ផ្ទៃមុខ​រយៈពេល ៧ ថ្ងៃ អ្នក​នឹងឃើញភាព​អស្ចារ្យ

ប្រទាល​កន្ទុយ​ក្រពើ​ត្រូវបាន​គេ​ទទួលស្គាល់ថា ជា​ឱសថ​ធម្មជាតិ​ដ៏ល្អ​សម្រាប់សុខភាព និងសម្រស់។ ជា​ពិសេស អ្ន​កនឹងមាន​ការភ្ញាក់ផ្អើល​ប្រសិន​បើ​ដឹង​ពី​គុណសម្បត្តិ​មួយចំនួន​ទៀត​របស់​វា៖ – ប្រឆាំង​អុកស៊ីតកម្ម និងបាក់តេរី – អាច​ព្យាបាល​ការរលាក​យ៉ាង​ឆាប់រហ័ស – ជួយការពារ​ភាព​ជ្រីវជ្រួញ – កាត់បន្ថយមុន និងស្នាម​ជាំ – ផលិតជាតិសំណើម​ពីធម្មជាតិ វិធីធ្វើឲ្យ​ស្បែក​ទន់រលាង ហើយ​ភ្លឺថ្លាដោយការប្រើ​ប្រទាលកន្ទុ​យក្រពើ៖ –…

Continue Reading →

វិធីងាយបំផុត​ កម្ចាត់​មុនក្បាល​ខ្មៅ​ឲ្យអស់​គ្មានសល់

មុនក្បាល​ខ្មៅកើត​ឡើងនៅ​ពេល​ស្បែក​របស់អ្នក​មាន​សុខភាព​មិនល្អ។ ​ជាញឹក​ញាប់​ពួកគេ​លេចឡើង​នៅ​លើមុខ, ​ផ្នែកខាងក្រោយ ​និងត្រចៀក ​ព្រោះទីតាំង​ទាំងនេះ​សម្បូរ​ទៅដោយ​ក្រពេញ​ញើសច្រើន។ មុនក្បាលខ្មៅ​ត្រូវបាន​កើតឡើង​ដោយ​របប​អាហារ​មិនល្អ, ​ស្បែកមាន​ជាតិខ្លាញ់, ​ការស្ទះ​ក្រពេញ ​​ឬរន្ធញើស, ​​និងសក់​​មាន​​ខ្លាញ់ច្រើន។ នៅពេលរន្ធញើសរបស់អ្នកស្ទះជាមួយញើសដែលមានជាតិខ្លាញ់ និងកោសិកាស្បែក​ដែលងាប់,​ កត្តាទាំងនេះ ​មុនក្បាល​ខ្មៅនឹងកើត​ឡើងភ្លាម។ ​ភាពខុសគ្នា​រវាងមុន​ក្បាលខ្មៅ ​និងមុនក្បាល​សមួយនេះ ​គឺជាការពិតណាស់​​ថាតើ​រន្ធញើស​បើក ​ឬក៏បិទ។ ​នៅពេល​​រន្ធញើស​បើកចំហ, ​កម្រិតលើស​នៃជាតិ​ខ្លាញ់​នៅលើ​ស្បែក…

Continue Reading →

រូបមន្តងាយៗ តែអាច​កម្ចាត់​ក្លៀក​ខ្មៅឱ្យ​ប្រែជាស ១០០ ភាគរយ

តើអ្នកចង់ឱ្យ ​ក្លៀកខ្មៅ​ប្រែជា ស តាម​បែបធម្ម​ជាតិ​ដែរទេ? អ្នក​ជំនាញ​បាន​ណែនាំ​ថា ផ្លែឈើ និង​បន្លៃ​ជា​សមាស​ធាតុផ្សំ​ដ៏ប្រសើរ​បំផុត ប្រើលើ​ស្បែក​ដើម្បី​ជម្រះ​តំបន់​ស្បែកខ្មៅ។ ប្រភេទ​ផ្លែឈើ​ដូច​ជា ក្រូចឆ្មា, ប៉េងប៉ោះ និងត្រសក់​មាន​ផ្ទុកនូវ​បរិមាណ​វីតាមីន C ដែល​ធ្វើឱ្យ​ស្បែក​របស់អ្នក​ស្រស់ស្អាត។ ម្យ៉ាង​វិញទៀត ប៉េងប៉ោះ​ជាប្រភេទ​បន្លែ ដែល​អាច​ជួយ​ឱ្យស្បែក​ខ្មៅប្រែជា​ស​នៅ​ពេល​ប្រើវាលាប​ ដោយ​ផ្ទាល់​ទៅលើ​ស្បែក​ក្លៀក។ ការប្រើ​ផ្លែឈើ និង​បន្លែ​ឱ្យ​បាន…

Continue Reading →

កម្ចាត់​មុន​​លើគូទ ប្រើវិធី ៧យ៉ាងនេះ​មាន​ប្រសិទ្ធភាព​​ខ្លាំង​បំផុត

មុន និងពងបែក​​នៅលើ​កំប៉េះគូទ​អាច​ជា​ការ​ឈឺចាប់​​មួយ​យ៉ាង​ខ្លាំង ​និង​ជា​រឿងមួយ​​គួរឱ្យ​រំខាន​​បំផុត ​ព្រោះវា​ជា​ផ្នែក​មួយ​​នៃ​រាងកាយ​​ដែល​ធ្វើឱ្យ​ពិបាក​នៅ​ពេល​អង្គុយ ហើយ​វាក៏​​ធ្វើឱ្យ​​បាត់បង់​​សម្រស់​មួយ​ផងដែរ។ មុននៅ​លើ​កំប៉េះគូទ​កើតឡើង​នៅពេល​ធាតុ​កខ្វក់ និង​ជាតិ​សំណើម​​នៅជាប់​នឹង​​ខោអាវ​បាន​​ជ្រាប​ចូល​ទៅ​​ក្នុងស្បែក​​កំប៉េះគូថ។ ​ការ​​ត្រដុស​គូទ​ដោយសារ​​ការ​អង្គុយ​​ក៏បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ចូល​ទៅក្នុង​​ស្បែក​ដែរ។ ​លទ្ធផល​​ដែល​ទទួល​បាន​គឺ ​ពងបែក​ និង​មុន​នៅ​​លើកំប៉េះ​គូទ។ ជាតិញើស និង​បាក់តេរី​ជាប់​នៅក្នុង​ខោទ្រនាប់​របស់​អ្នក​ ក៏ជា​លទ្ធផល​ធ្វើឱ្យ​កើត​មុន​​លើ​កំប៉េះគូទ​ផងដែរ។ ​ដូច្នេះ ​អ្នកត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​​ខោទ្រនាប់​​ឱ្យបាន​​ញឹកញាប់​ ហើយ​​ក៏ត្រូវ​​បោកគក់​​វាឱ្យ​បាន​ទៀងទាត់​ដែរ។ ការ​ព្យាបាល​បញ្ហា​កើតមុន​លើ​កំប៉េះគូទ​នេះ ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ព្រោះការ​​អង្គុយ ​និងការ​ត្រដុស​គូថ​ធ្វើឱ្យ​​វាមិន​ងាយ​​ជា​សះស្បើយ​​បាន។…

Continue Reading →

វិធីសាស្ត្រ ៤យ៉ាង​ធ្វើឱ្យ​​អ្នក​អស់​កង្វល់​ជាមួយ​បញ្ហា​រឿងអង្គែ

អង្គែជា​បញ្ហា​ស្បែក​ក្បាល​ដែល​កើត​ឡើង​ដោយ​សារ​កោសិកា​ស្បែក​ងាប់​នៅ​លើ​ក្បាល។ ជាធម្មតា វាធ្វើ​ឱ្យ​​រមាស់ស្បែក​ក្បាល ហើយ​មនុស្ស​ជាច្រើន​មាន​ភាព​អៀន​ខ្មាស់ និង​គ្មាន​ក្តីសុខ ដោយសារ​បញ្ហាជ្រុះ​អង្គែ​លើស្មា និង​ខ្នង។ ជាធម្មតា បញ្ហា​អង្គែ​បណ្តាល​មក​ពីការ​លាង​សម្អាត ឬសិត​សក់​មិន​បាន​ត្រឹមត្រូវ, បញ្ហាស្បែក​ក្បាល​ស្ងួត ឬសម្បូរ​ជាតិ​ប្រេង​ខ្លាំង​ពេក និង​ភាព​តានតឹង។ មាន​លិតផល​សាប៊ូក​ម្ចាត់​អង្គែ​ជាច្រើន​ដាក់​លក់​លើទីផ្សារ។ តែទោះ​បីជា​យ៉ាងណា វា​ពោរពេញ​ទៅដោយ​សារធាតុ​គីមី ហើយ​អាច​ផ្តល់​ផល​អាក្រក់​ច្រើន​ជាងល្អ។ សំណាងល្អ មាន​វិធី​សាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​កម្ចាត់​បញ្ហា​អង្គែរ​បស់អ្នក​បាន​យ៉ាងល្អ៖ ក្រូចឆ្មា…

Continue Reading →

សញ្ញា​៦យ៉ាង​បញ្ជាក់​ថា អ្នកប្រឈមមុខនឹងជំងឺ​គាំង​បេះដូង

នៅក្នុង​សហរដ្ឋ​អាមេរិច អត្រានៃ​អ្នកស្លាប់​ភាគច្រើន​ដោយ​សារគាំង​បេះដូង។ នៅក្នុង​ប្រទេស​មាន​អ្នកស្លាប់ ២៥% ដោយសារ​គាំងបេះដូង។ មូល​ហេតុ​ចម្បង ៣យ៉ាង​ដែល​បណ្តាលឱ្យ​គាំងបេះដូង​គឺ ជំងឺលើស​ឈាម, ជាតិកូឡេស្តេរ៉ុល​ឡើងខ្ពស់ និង​ការ​ជក់បារី។ យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារជំងឺ (CDC) បានឱ្យដឹងថា បញ្ហា ៥យ៉ាង​ដែល​ធ្វើឱ្យ​គាំង​បេះដូង។ បញ្ហាទាំង​អស់​នោះមាន​ដូចជា៖ ជំងឺ​ទឹកនោម​ផ្អែម, ភាព​ធាត់ពេក, ខ្សោយ​របប​អាហារ,…

Continue Reading →