ធ្វើយ៉ាងណាទើបស្នេហាក្នុងវ័យសិក្សាដំណើរការល្អ?

ធ្វើយ៉ាងណាទើបស្នេហាក្នុងវ័យសិក្សាដំណើរការល្អ? ពាក្យចាស់ពោលថាស្រឡាញ់ស្រីខ្លីវិជ្ជា តែពាក្យនេះហាក់ដូចមិនទាន់មានការបកស្រាយឲ្យបានស៊ីជម្រៅនោះទេ។ ខ្ញុំឃើញគេស្រឡាញ់គ្នាពេលវ័យសិក្សា អ្នកខ្លះបានរៀបការ ហើយមានជីវិតមួយដ៏ល្អប្រសើរទៀតផង។ ការពិតរឿងអ្វីៗសុទ្ធតែមានចំណែកពីរ គឺគុណសម្បត្តិ និងគុណវិបត្តិ។ តែថ្ងៃនេះខ្ញុំសូមលើកយកតិចនិកមួយចំនួនដែលអាចជួយដល់ប្អូនៗដែលកំពុងស្រឡាញ់គ្នាពេលកំពុងសិក្សា។ ១. ត្រវមានពេលសម្រាប់គ្នា វាពិតជាពិបាកណាស់នៅពេលឈានចូលជីវិតសិក្សា ជាពិសេសប្អូន​ៗដែលទើបតែចាប់ផ្តើមចូលរួមនៅសាកលវិទ្យាល័យ។ ឆ្នាំទី១ជាឆ្នាំដែលពិបាកបំផុត ព្រោះត្រូវជួបរឿងថ្មីៗជាច្រើន លំហាត់ច្រើន សកម្មភាពច្រើន និងរៀនមុខវិជ្ជាច្រើន។ ដូច្នេះធ្វើឲ្យគូស្នេហ៍ខ្លះរកពេលឲ្យគ្នាមិនបាន…

Continue Reading →

មុនស្រឡាញ់នរណាម្នាក់អ្នកត្រូវគិតពី៧ចំណុចនេះទើបស្នេហាបានជោគជ័យ

ការស្រឡាញ់មនុស្សម្នាក់មិនពិបាកទេ តែអ្វីដែលពិបាកគឺការថែរក្សាស្នេហានោះឲ្យគង់វង្ស។ ថ្ងៃនេះខ្ញុំសូមលើកយក៧ចំណុចមកចែករំលែកមុនពេលអ្នកស្រឡាញ់នរណាម្នាក់ ១. នៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកត្រូវប្រាកដថា គេនឹងស្រឡាញ់អ្នកដូចដែលអ្នកស្រឡាញ់គេ។ មិនត្រូវស្រឡាញ់គេតែឯងនោះទេ ព្រោះវានឹងនាំឲ្យអ្នកឈឺចាប់ខ្លាំងមិនខាន។ ២. អ្នកត្រូវស្រឡាញ់មនុស្សម្នាក់ដែលចង់ដឹងពីអ្នក ចង់ស្គាល់ពីអ្នក ថាអ្នកចូលចិត្តពណ៌អី ថាអ្នកធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះកាលពីក្មេង និយាយទៅគេចង់ដឹងគ្រប់យ៉ាងពីអ្នក។ ៣. អ្នកត្រូវស្រឡាញ់មនុស្សម្នាក់ដែលធ្វើឲ្យអ្នកសើចច្រើនជាងយំ មនុស្សម្នាក់ដែលដឹងពីចំណុចអាក្រក់របស់អ្នក តែនៅតែទទួលយកអ្នក ហើយស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។…

Continue Reading →

៨ចំនុចដែលអ្នកគួរដើរចេញពីមនុស្សដែលអ្នកស្រឡាញ់

8 ចំនុចដែលអ្នកគួរដើរចេញពីមនុស្សដែលអ្នកស្រឡាញ់ មិនថាអ្នកស្រលាញ់គេប៉ុណ្ណានោះទេ ប៉ុន្តែពេលខ្លះអ្នកត្រូវទទួលស្គាល់ការពិតថាគេផ្លាស់ប្ដូរហើយ គេប្រហែលជាមិនចង់បន្តទំនាក់ទំនងស្នេហាមួយនេះទៀតទេ បើទោះបីជាអ្នកខំផ្សះផ្សារឡើងវិញក៏ប្រហែលជាគ្មានប្រយោជន៍ដែរ ដូចនេះបើសិនជាដៃគូររបស់អ្នកធ្វើបែបនេះដាក់អ្នក ជម្រើសដ៏ល្អបំផុតគឺទទួលស្គាល់ការពិត ហើយដើរចេញ 1.ដៃគូរបស់អ្នកបដិសេធមិននិយាយអំពីអនាគតនៃទំនាក់ទំនងរបស់អ្នក អ្នកត្រូវតែមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងទំនាក់ទំនងរបស់អ្នកដើម្បីដឹងថាអ្នកទាំងពីរមានអនាគតជាមួយគ្នា។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនធានាថាអ្នកមានកន្លែងនៅអនាគតទេនោះអ្នកមិនគួរអត់ធ្មត់នឹងរឿងនោះទេ។ អ្នកស័ក្តិសមនឹងនៅជាមួយនរណាម្នាក់ដែលអាចមើលឃើញពីការនៅជាមួយអ្នកក្នុងរយៈពេលវែង។ ដៃគូរបស់អ្នកមិនទទួលខុសត្រូវចំពោះសុខុមាលភាពរាងកាយនិងអារម្មណ៍របស់អ្នក វាត្រូវចំណាយពេលមនុស្សពេញវ័យពីរនាក់ដើម្បីទ្រទ្រង់ទំនាក់ទំនង។ ហើយនៅពេលដែលដៃគូរបស់អ្នកមិនមានការទទួលខុសត្រូវចំពោះការព្យាបាលរបស់អ្នកនិងតួនាទីរបស់ពួកគេនៅក្នុងទំនាក់ទំនងវាបង្ហាញថាពួកគេមិនទាន់ត្រៀមខ្លួនដើម្បីមានទំនាក់ទំនងពិតប្រាកដនោះទេ។ 3.ដៃគូរបស់អ្នកមានទំនោរអំពើហិង្សា អំពើហឹង្សាគឺជាអ្វីដែលមិនគួរត្រូវបានគេអត់ធ្មត់នៅក្នុងទំនាក់ទំនងណាមួយឡើយ។ អំពើហឹង្សាអាចជាលក្ខណៈរាងកាយនិងអារម្មណ៍នៅក្នុងធម្មជាតិ។ ហើយប្រសិនបើអ្នកដឹងថាដៃគូររបស់អ្នកមានទំនោរឃោរឃៅអ្នកត្រូវតែដើរឆ្ងាយពីពួកគេទោះបីអ្នកនៅតែស្រលាញ់ក្តី។…

Continue Reading →

៩ ចំណុចនេះដែលបង្ហាញថាអ្នកស្រឡាញ់គេ ជាងគេស្រឡាញ់អ្នក!!!

៩ ចំណុចដែលបង្ហាញថាអ្នកស្រឡាញ់គេ ជាងគេស្រឡាញ់អ្នក!!! មិនថាស្នេហាយ៉ាងណានោះទេ ការស្រឡាញ់គ្នាដោយស្មើភាពគ្នា គឺនាំមកនូវសុខសុភមង្គល និង និរន្តភាពនៃស្នេហាមួយ។ អ្នកពិតជាមិនចង់មានស្នេហាមួយដែលអ្នកស្រឡាញ់ដៃគូរបស់អ្នកជាងគេស្រឡាញ់អ្នកនោះទេ។ ទោះជាចង់ឬមិនចង់យ៉ាងណាក៏ដោយ ក៏មានគូស្នេហ៍ភាគច្រើន ដែលបែកគ្នាដោយសារការស្រឡាញ់មិនមានភាពស្មើគ្នានេះឯង។ មនុស្សតែម្នាក់មិនអាចទទួលអម្រែកនៃក្តីស្រឡាញ់គេតែម្នាក់ឯងនោះទេ។ តែយ៉ាងណាក៏ដោយ អ្នកក៏អាចការពារខ្លួននៅពេលដែលអ្នកដឹងថា អ្នកស្រឡាញ់គេខ្លាំងជាងគេស្រឡាញ់អ្នក។ អ្នកអាចដឹងបានតាមរយៈ៖   ១. គេមិនសួររឿងផ្ទាល់ខ្លួនអ្នកច្រើននោះទេ…

Continue Reading →

ហេតុផល៣នេះដែលបង្ហាញថាស្នេហារបស់អ្នកនឹងដល់ផ្លូវបំបែក

ស្នេហាដ៏ល្អមួយនាំមកនូវសុភមង្គលដល់ដៃគូទាំងសងខាង តែផ្ទុយទៅវិញ ស្នេហាដែលសម្បូរទៅដោយរឿងមិនចេះចប់មិនចេះហើយ នឹងនាំអ្នកទៅរកភាពអាក់អន់ស្រពន់ចិត្ត ខូចចិត្ត ពិបាកចិត្ត និងអាចឈានទៅរកផ្លូវបំបែកទៀតផង។ ថ្ងៃនេះស្លាបប៉ាកកាជីវិតសូមនាំមកនូវហេតុផលបីដែលនាំស្នេហារបស់អ្នកទៅធ្លាក់ជ្រោះនៃក្តីអន្តរាយ។ ១. រអ៊ូច្រើនគ្មានហេតុផល ស្នេហាដែលសម្បូរទៅដោយការចាប់កំហុស នឹងគ្មានសុភមង្គលនោះទេ ជាពិសេសសូម្បីតែរឿងតូចតាចក៏ដោយ។ នៅពេលដែលគេឃើញរឿងអ្វីមិនសមចិត្តគេ គេតែងតែរអ៊ូដាក់ដៃគូរបស់គេ។ ជាតួយ៉ាង សូម្បីតែពេលដៃគូគេភ្លេចបិទទឹកហូរចោល ក៏គេគិតតែអង្គុយរអ៊ូមិនចេះចប់។ នេះបង្ហាញថាគេពិតជាមានចិត្តចង្អៀត ហើយការរស់នៅជាមួយគ្នាក៏មិនបានសុខនោះដែរ។…

Continue Reading →

បើមនុស្សប្រុសម្នាក់មាន ៨ចំណុចនេះ ត្រូវចាប់គេឲ្យជាប់

ស្នេហាមួយដែលកើតមានឡើងនៅពេលដែលយើងមានអារម្មណ៍ចំពោះគ្នានឹងគ្នា។ ហើយដើម្បីដឹងថាមនុស្សម្នាក់ពិតជាស្រឡាញ់យើងពិតប្រាកដមែន គឺមិនមែនជារឿងងាយស្រួលដូចបកចេកនោះទេ។ គេថាមនុស្សស្រីពិបាកយល់ ប៉ុន្តែមនុស្សប្រុសក៏ពិបាកយល់ដូចគ្នានោះដែរ។ ពេលខ្លះគាត់បង្ហាញថាគាត់ខ្វល់ពីយើង ហើយពេលខ្លះទៀតគាត់បែរជាមិនខ្វល់ពីយើង។ មនុស្សស្រីពិតជាពិបាកយល់ពីគាត់ មិនដឹងថាគាត់ស្រឡាញ់យើងមែន ឬគ្រាន់តែជាការលេងសើច។ តែកុំបារម្ភ ទោះជាមនុស្សប្រុសពិបាកយល់យ៉ាងណាក៏ដោយ ក៏ពេលនេះ​ស្លាបប៉ាកកាជីវិតនឹងបកស្រាយចំណុចទាំង ៨ របស់បុរសដែលបង្ហាញថា គាត់ពិតជាស្រឡាញ់ុយើងមែន។ ១. គាត់ស្តាប់អ្នកដោយយកចិត្តទុកដាក់ ជាទូទៅមនុស្សប្រុសមិនចូលចិត្តស្តាប់មនុស្សស្រីបកស្រាយច្រើននោះទេ ព្រោះគេមិនសូវចូលចិត្តគិតច្រើនដូចមនុស្សស្រី។…

Continue Reading →

ចប់ហើយបើមិត្តស្រីអ្នកមានសញ្ញាណទាំងនេះ បញ្ជាក់ថាគេចង់ក្បត់អ្នកហើយ!!!!!

បើមិត្តស្រីអ្នកមានសញ្ញាណទាំងនេះ បញ្ជាក់ថាគេចង់ក្បត់អ្នកហើយ!!!!! ការពិតចិត្តមនុស្សប្រែប្រួលរហ័សណាស់ មិនមែនតែមនុស្សប្រុសទេដែលចេះក្បត់ សូម្បីតែមនុស្សស្រីក៏ចេះក្បត់ដូចគ្នា ថ្ងៃនេះស្លាបប៉ាកកាជីវិតសូមលើកយកចំណុចសំខាន់ៗមួយចំនួនដែលអាចជាសញ្ញាអវិជ្ជមាន ដែលមិត្តស្រីរបស់ខ្លួនបែកចិត្តរកអ្នកថ្មីហើយ៖ ១. នាងមើលឃើញតែកំហុសរបស់អ្នក ជាការពិតណាស់ កំហុសតែងតែមានសម្រាប់មនុស្សរាល់គ្នា តែបើការព្យាយាមចាប់កំហុសរហូតរបស់គេមកលើអ្នក នេះសបញ្ជាក់ថាគេចាប់ផ្តើមអស់ចិត្តពីអ្នកហើយ។ មនុស្សស្រឡាញ់គ្នាពិតប្រាកដ គេមិនអង្គុយតែចាប់កំហុសអ៊ីចឹងទេលោកព្រះ។ ២. នាងមានរឿងលាក់បាំងច្រើន ពេលស្រឡាញ់គ្នា មិនគួរណាមានរឿងលាក់បាំងគ្នាឡើយ មិនថារឿងនោះជារឿងអ្វីនោះទេ…

Continue Reading →

បើអ្នកធ្វើរឿងទាំងនេះបាននោះ អ្នកនឹងគ្មានថ្ងៃបែកគ្នាជាមួយសង្សារអ្នកឡើយ

បើអ្នកធ្វើរឿងទាំងនេះបាន អ្នកនឹងគ្មានថ្ងៃបែកគ្នាជាមួយសង្សារអ្នកឡើយ ១. សរសើរគ្នា គ្មានអ្វីសប្បាយចិត្តជាងមនុស្សដែលខ្លួនស្រលាញ់សរសើរអ្នកពីរឿងអ្វីមួយនោះទេ មិនថាជាការសរសើរបែបបញ្ជោរ ឬការសរសើរលេងលេង តែវាក៏បានធ្វើឲ្យយើងមានអារម្មណ៍ល្អនោះដែរ។ ដូច្នេះចូររៀនមើលចំណុចល្អរបស់គ្នាឲ្យបានច្រើន ហើយឧស្សាហ៍សរសើរគ្នាទៅវិញទៅមក។ ២. ឆាត ឬក៏ខលសួរគ្នាញឹកញាប់ ការបង្ហាញថាអ្នកខ្វល់ពីគេ គឺពិតជាធ្វើឲ្យគេកក់ក្តៅខ្លាំងណាស់។​​ សាកស្រម៉ៃមើលទៅ មនុស្សម្នាក់ដែលយើងស្រឡាញ់គេយកចិត្តទុកនឹងយើង ខ្វល់ពីយើង ឧស្សាហ៍ឆាតសួរយើង វាពិតណាស់…

Continue Reading →

អ្នកកំពុងតែបំផ្លាញស្នេហាអ្នកហើយ បើអ្នកកំពុងធ្វើរឿង៨ចំណុចនេះ

អ្នកណាក៏ដឹងថា ការចាប់ផ្តើមមានស្នេហាជាមួយនរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលស្រឡាញ់គ្នា អ្នកមិនអាចគិតតែពីខ្លួនឯងនោះទេ តែត្រូវព្យាយាមស្វែងយល់រវាងគ្នានឹងគ្នា។ ថ្ងៃនេះស្លាបប៉ាកកាជីវិតសូមលើកយកនូវចំណុចមួយចំនួនដែលអាចបំផ្លាញស្នេហាដែលអ្នកខំសាងមកជាយូរបាន។ ១. អត្មានិយម   មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវព្យាយាមយល់ពីគ្នាឲ្យបានច្រើន។ សូមកុំសុំឲ្យគេធ្វើនេះ ធ្វើនោះដើម្បីយើង តែយើងមិនដែលធ្វើអ្វីដើម្បីគេ នេះវាមិនមែនជារឿងត្រឹមត្រូវនោះទេ។ ត្រូវរៀនយកអារម្មណ៍របស់គេមកដាក់ក្នុងចិត្តយើងផង។   ២. ចូលចិត្តបដិសេធគេ  …

Continue Reading →

ចប់ហើយ បើមនុស្សប្រុសមានសញ្ញាទាំងនេះ ពិតណាស់គាត់កំពុងទាក់ទងអ្នកថ្មី

ពេលខ្លះមិនថាសង្សារខ្លួនល្អប៉ុណ្ណានោះទេ តែមនុស្សប្រុសមួយចំនួននៅតែឆ្លៀតទាក់ទងជាមួយមនុស្សស្រីផ្សេងទៀត។ តែមិនអីទេ ថ្ងៃនេះស្លាបប៉ាកកាជីវិតសូមយកនូវចំណុចមួយចំនួនមកបង្ហាញមិត្តនារីយើងឲ្យចេះសង្កេតថាតើសង្សារខ្លួនលួចទាក់ទងនារីផ្សេងដែរឬទេ៖ ១. គាត់ប្រាប់អ្នកថា គាត់អត់ទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ស្នេហាមួយនេះ   មុនដំបូងពេលគាត់តាមញ៉ែអ្នក គាត់ហាក់បង្ហាញថាគាត់ស្រឡាញ់អ្នក ចង់សាងស្នេហ៍ជាមួយអ្នក តែបន្ទាប់មកគាត់ក៏ប្រែនិយាយថា គាត់ហាក់ដូចមិនទាន់ត្រៀមខ្លួនរួចរាល់ទៅវិញ។ វាប្រាកដជាមានអ្វីមិនប្រក្រតីនៅពីក្រោយហេតុផលនេះ។ មនុស្សប្រុសភាគច្រើនតែងយកលេសទាំងនេះដើម្បីដកខ្លួនទៅទាក់ទងជាមួយស្រីផ្សេង។   ២. គាត់ភ័យពេលអ្នកឆែកទូរសព្ទគាត់   ការពិតពេលស្រឡាញ់គ្នាត្រូវទុកចិត្តគ្នា…

Continue Reading →