មូលហេតុ​ដែល​ធ្វើឱ្យ​ប្តីប្រពន្ធ​ហ៊ាន​ក្បត់គ្នា លួចទៅ​មាន​សាហាយ

មនុស្សម្នាក់ៗសុទ្ធតែ​ប្រាថ្នា​ចង់បាន​ស្នេហា​ស្មោះមួយ​នឹងមួយ ប៉ុន្តែក្តី​សុបិន្ត​នេះមិន​អាច​សម​ដូចបំណង​សម្រាប់​មនុស្ស​ទាំងអស់​គ្នានោះ​ឡើយ។ មានគូរស្នេហ៍​ខ្លះត្រូវ​បានចែក​ផ្លូវគ្នា​ដោយសារ​តែការ​គំរាម​កំហែង​ពីការងារ, ភាពមិន​ស្មោះត្រង់, ការចាក់​ចុចពី​អ្នក​ជិតខាង ឬមាន​គំនាប​ពីឪពុក​ម្តាយ​ជាដើម។ តែទោះ​ជាយ៉ាង​ណានៅ​មានហេតុ​ផលមួយ​ចំនួន​ទៀត ដែល​ធ្វើឱ្យ​គូស្នេហ៍​ហ៊ាន​ក្បត់ចិត្ត​គ្នាទៅ​រកអ្នកថ្មី។ – មិនពេញចិត្តនឹងសកម្មភាពផ្លូវភេទរបស់ដៃគូ – មានសម្ពាធពីឪពុកម្តាយ – មានការប៉ះទង្គិះនៃការបញ្ចេញគំនិត – ក្តីស្រឡាញ់ត្រូវបានកាត់បន្ថយ មិនដូចគ្រាដើម – កង្វះអារម្មណ៍រំភើបពីដៃគូ –…

Continue Reading →

ហេតុអ្វី​បាន​ជាស្រ្តី​ចង់បាន​ការឱប​ថ្នាក់ថ្នម​ពីអ្នក?

ហេតុអ្វី​បានជា​ស្ត្រី​ស្រឡាញ់​ការឱប​ថ្នាក់ថ្នម? បុរស​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ទំនាក់​ទំនង​ការរួម​ចំណែក​ជាមួយ​ ស្រ្តីក្នុង​រយៈពេល​យូរនៃ​ការឱប​ថ្នាក់ថ្នម។ ​ពួកគេ​គួរតែ​មាន​ការ​ស្រឡាញ់​ដើម្បី​ទទួល​ភាព​កក់ក្ដៅ។ ​ប៉ុន្តែតែហេតុអ្វី? រាល់សកម្មភាព និងរាល់​ការ​ជម្រុញ​នៃជីវិត​ទាំង​ឡាយ​តែង​មាន​ហេតុផល​ខាង​ផ្នែក​វិទ្យា​សាស្រ្ត​ មួយចំនួន​នៅពី​ក្រោយវា។ ​យើងគួរ​មាន​ទំនោរ​ដើម្បី​ទៅធ្វើអ្វី​ដែល​ផ្ដល់ឱ្យ​យើងនូវ​អារម្មណ៍​រីករាយ។ ​ហើយ​អារម្មណ៍​រីករាយ​របស់​អ្នក​បាន​មកពី​សារធាតុ​គីមី​មួយ​ចំនួន​ដែលត្រូវ​បាន ​ចេញ​ផ្សាយ​នៅក្នុង​ខួរក្បាល​របស់អ្នក។ ការដាក់​បញ្ចូល​ផ្នែក​វិទ្យា​សាស្រ្ត​មួយផ្នែក​នៃទង្វើនេះ ​មាន​ហេតុផល​រ៉ូមែនទិច​ជាច្រើន​នៅពី​ក្រោយ​ការចង់​បានរបស់​ស្រ្តី​សម្រាប់​ ការឱប​ថ្នាក់​ថ្នមនេះ​ផងដែរ។ ​នេះគឺជា​ទង្វើ​សាមញ្ញ​អាចធ្វើ​បាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​គួរឱ្យ​ ភ្ញាក់​ផ្អើល​មួយនេះ។ ការបង្កើត​ភាព​ផ្អែម​ល្ហែម​បន្តិច​បន្តួច​ក្នុងរយៈ​ពេលខ្លី​ វាបាន​ជួយ​ពង្រឹង​ចំណង​ស្នេហា​ឱ្យមាន​ស្ថេរភាព​ជារៀង​រហូត។ ​ខាង​ក្រោមនេះ ​គឺជា​មូល​ហេតុ​ដែល​ស្ត្រីចង់​បានការ​ឱបថ្នាក់​ថ្នមពីអ្នក៖…

Continue Reading →

វិធីសាស្ត្រធ្វើឱ្យគូស្នេហ៍​របស់​អ្នក​ស្តាប់​អ្នក

អ្វីដែលសំខាន់​ចំពោះ​សេចក្តី​ស្នេហា គឺ​ស្វាមីភរិយា​ចេះយល់​ចិត្តគ្នា​ទៅវិញ​ទៅ​មក។ ប្រសិន​បើ​មានវត្ត​មាន​ចំណុច​នេះ​នៅក្នុង​សេចក្តី​ស្នេហា គូស្នេហ៍​ទាំងពីរ ​អាច​ជំនះរាល់​ឧបសគ្គ​គ្រប់​យ៉ាង​បាន។ គូស្វាមី​ភរិយា​គួរតែ​ចេះ​ផ្តល់​ពេល​វេលា និង​សេរីភាព​ឱ្យគ្នា​ទៅវិញ​ទៅមក ហើយ​ពួកគេ​ក៏គោរព​គ្នា​ទៅវិញ​ទៅមក​ផងដែរ។ អ្វីដែល​សំខាន់​អ្នក​ទាំងពី​រគួរ​ស្តាប់ពី​គ្នា នៅ​ពេល​ភាគីម្ខាង​និយាយ ឬចែក​រំលែក​ព័ត៌មាន។ ប្រសិនបើទម្លាប់​នេះ អវត្តមាន​នៅក្នុង​សេចក្តី​ស្នេហា​របស់អ្នក ​មិន​យូរ​មិនឆាប់​វាអាច​បណ្តាល​ឱ្យ​ស្នេហា​បែក​បាក់។ ក្តីស្រឡាញ់​ដែល​ផ្តល់ឱ្យ​មនុស្ស​ម្នាក់​ពិតជា​មិនទាន់​គ្រប់​គ្រាន់​ទេ គាត់​គួរតែ​យក​ចិត្តទុក​ដាក់​លើការ​សន្ទនា និង​គំនិត​របស់​អ្នក​ផងដែរ។ ខាងក្រោមនេះជាគំនិតមួយចំនួន ​ដើម្បី​ធ្វើឱ្យ​គូស្នេហ៍​របស់អ្នក​ស្តាប់​រាល់​ពេល​ដែល​អ្នក​និយាយ។ ប្រសិនបើ​អ្នកអនុវត្ត​តាម​ដំបូន្មាន​ស្នេហា​ទាំង​នេះ…

Continue Reading →

Crush ៥​ប្រភេទ​ធ្វើ​ឱ្យ​អ្នក​ខាតបង់​ពេល​វេលា​ទៅ​ទ​ទេ​ៗ

អ្វី​ៗ​នៅ​ក្នុង​ជីវិត​អ្នក​អាច​ជា​មហិច្ច​តា តែ​វា​បាន​ធ្វើ​ឱ្យ​អ្នក​ខាត​ពេលវេលា និង​ធ្វើ​ឱ្យ​អ្នកខូចចិត្ត​ថែម​ទៀត​ផង​។ អ្នក​អាច​នឹង​សម្លឹង​ឃើញ​អ្នក​ណា​ម្នាក់ ហើយ​ចាប់​ផ្តើម​មាន​អារម្មណ៍​លើ​គេ តែ​ថ្ងៃ​មួយ អ្នក​នឹង​ដឹង​ថា អ្នក​កំពុង​បំ​ផ្លាញ​ពេល​វេលា​របស់​ខ្លួន​ឯង​។ រឿង​ស្នេហា​របស់​មនុស្ស​មួយ​ចំនួន​មិន​អាច​ទៅ​មុខ​បាន​។Crushមួយ​ចំនួន​បាន​ធ្វើ​ឱ្យ​អ្នក​ខាត​បង់​ពេល​វេលា​។ ក្នុង​ករណី​ខ្លះ មិន​ត្រូវ​បន្ទោស​លើ​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​ស្នេហា​អាច​ផ្តើម​ឡើង ហើយ​ក៏​អាច​បញ្ចប់​ទៅ​វិញ​បាន​ដែរ​។ មាន​ដំណាក់​កាល​មួយ​ចំនួន​ធ្វើ​ឱ្យ​ស្នេហា​បែក​បាក់​គ្នា​។ តែ​នៅ​ពេល​គេ​ចាប់​ផ្តើម​ស្នេហា​ជា​មួយ​អ្នក គេ​តែង​តែ​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​អ្នក​។ តែ​នៅ​ពេល​អ្នក​ផ្តល់​ក្តី​សង្ឃឹម​របស់​អ្នក​ដល់​គេ​មិន​យូរ​ទេ អ្នក​នឹង​ដឹង​ថា អ្នក​បាន​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​អ្នក​ទៅ​ដោយ​ឥត​ប្រ​យោជន៍​។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​Crushមួយ​ចំនួន​ដែល​គេ​មិន​បាន​ចាប់​អារម្មណ៍​លើ​អ្នក​ដូចអ្នក​ចាប់​អារម្មណ៍​លើ​គេ​៖…

Continue Reading →

ចង់ស្អាត គ្មានមុន គ្មានក្លិនខ្លួន កុំភ្លេច​ក្រូចឆ្មា​ឱ្យសោះ

យើង​ទាំង​អស់​គ្នាប្រើ​ក្រូចឆ្មា​សម្រាប់​ផ្សំនៅ​ក្នុង​អាហារ ដើម្បី​បង្កើន​រសជាតិ ឬធ្វើ​ជាឱស​ថព្យាបាល​បញ្ហា​ជាច្រើន​ ប៉ុន្តែ​យើង​ក៏អាច​ប្រើវា ដើម្បីរក្សា​សម្រស់​ផងដែរ។ ក្រូចឆ្មា​ជួយ​ឱ្យស្បែក និង​សក់​ភ្លឺថ្លា ហើយ​វាក៏ជា​ឱសថ​សម្លាប់​មេរោគ និងរឹត​បណ្តឹង​ស្បែក​ផងដែរ។ ខាងក្រោម​នេះជា​វិធី​សាស្ត្រ ៧យ៉ាង​ដែល​អ្នកអាច​ប្រើ​ក្រូចឆ្មា ដើម្បី​រក្សា​សម្រស់៖ ១. ក្រូចឆ្មា​ផ្តល់​ជាតិ​ទឹក​ដល់​បបូរមាត់ មានកត្តា និង​ផលិត​ផល​ជាច្រើន​ដែល​ធ្វើឱ្យ​បបូរ​មាត់​របស់​អ្នក​ស្ងួត។ មុន​ចូល​គេង លាប​ទឹកក្រូចឆ្មា​បន្តិចលើ​បបូរមាត់​របស់​អ្នក។ បបូរមាត់​របស់​អ្នកនឹង​មាន​ជាតិទឹក។ ២.…

Continue Reading →

ផោមញឹកពេក ហើយ​ស្អុយ​ខ្លាំង​អាច​បង្ហាញពី​ហានិភ័យ​នៃ​សុខភាព​ទៅថ្ងៃមុខ

អាហារ ​មួយ​ចំនួន​ដូចជា ស៊ុត និង​សាច់ មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ស្ពាន់ធ័រ​ប៉ុណ្ណោទេ ថែម​ទាំង​ធ្វើឱ្យ​លោក​អ្នក​ផោម​ធំក្លិន​អាក្រក់​ថែម​ទៀត។ តែ​ទោះបី​ជា​យ៉ាង​ណា មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវតែ​ឈប់​បរិភោគ​អាហារ​ទាំង​នេះ​ទេ។ ជាមធ្យម​មនុស្ស​ម្នាក់​ផោម ១៤ដង​ក្នុង​មួយថ្ងៃ ហើយ​ការ​ធំក្លិន​មិនល្អ​បញ្ជាក់ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​កំពុង​ធ្វើការ​យ៉ាង​ត្រឹម​ត្រូវ។ ផោម​គឺជា​ល្បាយ​នៃខ្យល់​ដែល​អ្នក​បាន​ស្រូប​ចូល និង​ឧស្ម័ន(Gas) ដែល​ផលិត​ដោយ​បាក់តេរី​ក្នុង​ពោះវៀន។ ផោម​ច្រើន​ជាង ២២ដង​ក្នុងមួយ​ថ្ងៃ​បង្ហាញថា អ្នក​បរិភោគ​អ្វីមួយ​ខុស​ធ្វើឱ្យ​ខ្យល់​ចូល​ទៅក្នុង​ពោះវៀន​កាន់តែ​ច្រើន​ តែ​វា​មិនបង្ក​ការ​គំរាម​កំហែង​ដល់​សុខភាព​នោះ​ឡើយ។…

Continue Reading →

ហាម​ទទួលទាន​អាហារ ៥ ប្រភេទនេះ​ជាមួយ​គ្រឿង​ស្រវឹង ព្រោះវា​បណ្តោល​ឱ្យ​ខូចថ្លើម

ប្រសិន​បើអ្នក​មាន​ទម្លាប់​ទទួលទាន​អាហារ​ទាំង ៥យ៉ាងនេះ ជាមួយ​នឹង​គ្រឿង​ស្រវឹង សូម​បញ្ឈប់​ភ្លាម ព្រោះវាង​អាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខ​ភាព ហើយ​ខូច​ថ្លើម​ថែម​ទៀត។ ការ៉ុត មាន​មនុស្ស​ជាច្រើន​ជឿជាក់ថា ការ​ទទួលទាន​ទឹកការ៉ុត​ធ្វើឱ្យ​ត្រជាក់​ដល់ថ្លើម, សួត និង​ល្អ​សម្រាប់​ក្រពះ។ តែទោះ​ជាយ៉ាង​ណា តាមការ​សិក្សាជា​ច្រើន​បង្ហាញថា ជាតិ Carotene នៅក្នុង​ការ៉ុត ពេល​ដែល​បញ្ចូល​ជាមួយ​នឹងគ្រឿង​ស្រវឹង​ នឹង​ផលិត​ទៅជា​ជាតិ​ពុល​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​ជាតិពុល​នឹងកើន​ឡើង​ធ្វេដង​ប្រសិន​បើវា​ទទួល​រងនូវ​សម្ពាធ​គ្រឿង​ស្រវឹង​ច្រើន។ ដំឡូងបារាំងចៀន…

Continue Reading →

មូលហេតុ​ដែលធ្វើ​ឱ្យ​សុដន់​មនុស្ស​ស្រីកាន់​តែ​តូច​ទៅៗ

សុដន់​ដែល​ចេះ​តែ​តូច​ទៅៗ​ មិន​មែន​ជា​រឿង​ដែល​កើត​ឡើង​ធម្មតា​នោះ​ទេ តែ​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​អ្នក​ថែ​រក្សា​វា​មិន​បាន​ល្អ។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ ៤ យ៉ាង​ដែល​បង្ហាញ​ថា សុដន់​ស្ត្រី​មិន​អាច​លូត​លាស់​ធំបាន ហើយ​ចេះ​តែ​តូច​ទៅៗ។ ១. ដោយសារដំណើរការ​លូតលាស់​ពីកំណើត មនុស្ស​ស្រី​ជា​ច្រើន​តែង​តែ​ត្អូញ​ត្អែ​ថា ​ហេតុអ្វី​បាន​ជា​សុដន់​ពេញ​ល្អ​តែបាត់​បង់​នូវ​ភាព​តឹង​ណែន។ កុំបារម្ភ នេះ​ដោយ​សារ​បណ្តាល​មក​ពី​ដំណើរ​ការ​លូត​លាស់​របស់​សុដន់​តាំង​តែ​ពីកំណើត។ ចំពោះ​ស្ត្រី​ដែល​សម្រាល​កូន​រួច​ដំណើរ​ការ​នៃ​ការ​លូត​លាស់​របស់​សុដន់​ ត្រូវ​បាន​បញ្ចប់ ហើយ​សុដន់​ដែល​បញ្ចេញ​ទឹក​ដោះ​តាម​ធម្ម​ជាតិ​ទី​បំផុត​នឹង​ត្រូវ​យារ​ ធ្លាក់។ នេះ​ជា​ដំណើរ​ការ​ពី​ធម្ម​ជាតិ​នៃសុដន់…

Continue Reading →

ជំងឺមហារីក ៧ប្រភេទ​ដែល​ភាគច្រើនកើត​ចំពោះមនុស្សស្រី

បន្ទាប់ពី​ជំងឺ​បេះដូង ជំងឺ​មហារីក​ជាជំងឺទី ២ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្រីអាច​ស្លាប់​បាន ​នៅមាន​ជំងឺ​មហារីក ៦-៧ ប្រភេទ​ផ្សេង​ទៀត​ដែល​ស្ត្រីនៅ​ជំុវិញ​ពិភព​លោក​ត្រូវ​ជួបប្រទេះ ហើយ​​ក្នុងនោះ​ជំងឺ​មហារីក​សុដន់​ជា​ជំងឺ​គ្រោះថ្នាក់​ជាង​គេបំផុត។ ជំងឺមហារីក​សួត​កើត​ចំពោះ​ស្ត្រីជាង ១០ ០០០នាក់​ជារៀង​រាល់ឆ្នាំ។ ស្ត្រីអាស៊ី និង​ប៉ាស៊ីហ្វិច​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ស្បូន ហើយ​ប្រភេទ​ជំងឺនេះ​ បានឆក់​យក​ជីវិតស្ត្រី​ច្រើន​ជាង ២០០០នាក់​ក្នុង ១ឆ្នាំៗ។ ដោយ​សារតែ ​ជំងឺ​មហារីក​ជាជំងឺ​​សម្លាប់​មនុស្សអស់​ជាច្រើន ទើប​អ្នក​ជំនាញ​ស្វែងរក​វិធី​ព្យាបាល និង​ឱសថ​​ដែល​អាច​ជួយ​ការពារ​ពីជំងឺ​នេះឡើង។…

Continue Reading →

៧ វិធីជួយ​ព្យាបាល​មុនលើ​ច្រមុះ មាន​ប្រសិទ្ធភាព​បំផុត

ការកើតមុន ​ជាបញ្ហា​ដ៏គួរឱ្យ​រំខាន​បំផុត ជា​ពិសេស​ចំពោះ​ក្មេងវ័យ​ជំទង់ៗ។ មូលហេតុ​ពិតប្រាកដ​នៅពី​ក្រោយ​បញ្ហានេះ​ ដោយសារ​បំលាស់​ប្តូរ​អ័រម៉ូន។ ការកើត​មុន​លើច្រមុះ​ជាបញ្ហា​ធំជាង​គេ បើប្រៀប​ធៀបនឹង​ការ​កើតមុន​លើថ្ពាល់ ឬចង្ការ ព្រោះវា​មានការ​ឈឺចាប់​ខ្លាំង។ ដូច្នេះ អ្នកអាច​ស្វែង​រកវិធី​ព្យាបាល​បែប​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​សម្រស់​របស់​អ្នក។ ជាទូទៅ បញ្ហា​កើតមុន​លើ​ច្រមុះត្រូវ​ចំណាយ​ពេល​វេលា​យូរ​ដើម្បី​ព្យាបាល។ មុននឹង​អ្នក​សាក​ល្បង​ប្រើ​វិធីផ្សេងៗ ​ដើម្បី​ព្យាបាល​បញ្ហា​កើតមុន​លើច្រមុះ អ្នកត្រូវ​រក​មូលហេតុ​របស់វា​ឱ្យ​ឃើញ​ជាមុន​សិន។ បំលាស់ប្តូរ​អ័រម៉ូន​ជាមូល​ហេតុ​ចម្បង ស្រប​ពេល​ដែល​មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដូចជា ជាតិ​ពុល​ពីបរិស្ថាន,…

Continue Reading →